News and Events

  IHHNL ចុះចែកអំណោយជូនកំមារកំព្រា១០៦នាក់នៅកម្ពុជា កាលពីថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២២ អង្គការជំនួយមនុស្សធម៌អន្តរជាតិ សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាបានចែកអំណោយជាឯកសណ្ឋានសាលា(អាវស១, ខោ-សំពត់១ និងស្បែកជើងប៉ាតា១គូ)ជូនដល់កុមារកំព្រា១០៦នាក់ មកពីមជ្ឈមណ្ឌលកុមារកំព្រា អុំមូអៃម៉ាន(ក្រោមការគ្រប់គ្រងរបស់អង្គការសម្ព័នបញ្ញវន្តមុស្លិមកម្ពុជា) មកពីសង្កាត់ច្រាំងចម្រេះទី១ និងមកពីសង្កាត់ច្រាំងចម្រេះទី២។ ក្នុងនាមប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីតបានផ្តាំផ្ញើអោយក្មួយៗកំព្រាទាំងអស់ខិតខំរៀនសូត្រ រៀនរស់ រៀនតស៊ូក្នុងឆាកជីវិតធ្វើយ៉ាងណាអោយក្លាយជាកូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ លោក មូរ៉ាត ឃូត តំណាងអង្គការជំនួយមនុស្សធម៌អន្តរជាតិ បានសម្តែងពីក្តីអាណិត ស្រលាញ់ និងជម្រុញអោយក្មួយៗ ខិតខំរៀនសូត្រកុំអោយធ្លាក់ខ្លួនទៅក្នុងរណ្តៅអនក្ខរភាព។
On January 16, 2022, the International Humanitarian Relief Organisation (IHHNL)  in corporate with the Cambodian Muslim Intellectual Alliance (CMIA) Distributed gifts in(One set of  school uniforms)To 106 orphans that from Ummu Aiman Orphanage Center (Under the management of the Cambodian Muslim Intellectuals Alliance), From Sangkat Chrang Chamres 1 and from Sangkat Chrang Chamres 2.  As a Chairman of CMIA His Excellency Hosen Mohamad Farid Urged all orphans to study hard, Learn to live, learn to struggle in life, How to be a good child and how to be good citizens in society. Mr. Murat Kurt the Representative of IHHNL Expressed compassion and urged the children to study hard not to fall into the pit of illiteracy.

  
  
  

 

 នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានអនុញ្ញាតិអោយ ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ចូលជួបសម្តែងការគួរសម។ក្នុងឳកាសដ៏ប្រពៃនេះ ឯកឧត្តមទីប្រឹក្សាបានទទួលអនុសាសន៍ល្អៗពីឯកឧត្តមរដ្ឋមន្ត្រី  និងបានជូនពរឯកឧត្តមរដ្ឋមន្ត្រី ក្នុងឳកាសឆ្នាំថ្មីឆ្មាំសកល២០២២ សូមឯកឧត្តមរដ្ឋមន្ត្រី សមប្រកបដោយសេចក្តីសុខចម្រើន អាយុយឺនយូរ សុខភាពល្អបរិបូរណ៌ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីបន្តដឹកនាំក្រសួងធម្មការ និងសាសនា អោយកាន់តែរីកចម្រើនតរៀងទៅ។
On the morning of January 3, 2022, HE Chhit Sokhon, Minister of Cults and Religions, paid a courtesy for HE Hoseen Mohamad Farith, Advisor to the Ministry of Cults and Religions. On this wonderful occasion, HE Advisor received good recommendations from His Excellency the Minister And wished His Excellency the Minister on the occasion of the New Year, 2022  … wish His Excellency the best of luck, longevity, good health and success in all tasks to continue to lead the Ministry of Cults and Religions to grow.     
  

  ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិហាអ៊ីស្លាម អាស់សាឡាម (សន្តិភាព) នៅខេត្តត្បូងឃ្មុំ។ នាព្រឹកថ្ងៃទី០៨ ខែ ឆ្នាំ២០២១ ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA)បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិហាអ៊ីស្លាម អាស់សាឡាម (សន្តិភាព) នៅភូមិទា្រទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯ.ឧ បានឲ្យដឹងថាៈ ម៉ាស្ជិតនេះសាងសង់នៅលើផ្ទៃដី 9m x 13m ជាជំនួយសប្បុរសធម៌របស់អង្គការ Nouvelle Optique ប្រទេសបារាំង ដែលជាអង្គការដៃគូ របស់អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ដែលមាន ឯ.ឧ ជាប្រធាន។អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកអនុប្រធានភូមិទ្រាទី៥ លោកហាកិម តួន ប្រជាពលរដ្ឋ និងសិស្សានុសិស្សច្រើនកុះករ។


His Excellency Hosen Mohamad Farid presides over the groundbreaking ceremony for the construction of the As Salam-Peace mosque in Tbong Khmum province.
On 08th December 2021, His Excellency Hosen Mohamad Farid, Advisor to the Ministry of Cults and Religions and President of the Cambodian Muslim Intellectual Alliance (CMIA), presided over the groundbreaking ceremony for the construction of the As Salam-Peace mosque in the Trea 5th village, Trea commune, Krouch Chhmar district, Tbong Khmum province.
According to H.E, the mosque was built on an area of 9m x 13m with the generous support of Nouvelle Optique, France, a partner organization of the Cambodian Muslim Intellectual Alliance,
Attending the ceremony were Mr. Deputy Chief of Trea 5 Village, Mr. Hakim Toun, students and many of villagers.

  
  
  

  (Meaning) Support Petition
We, the leaders and staff of the Cambodian Muslim Intellectual Alliance (CMIA), fully support the remarks made by the Prime Minister of the Kingdom of Cambodia, Samdech Akka Moha Sena Padei Techo Hun Sen, at the inauguration ceremony of the 37-lane road infrastructure. Wastewater treatment plants and achievements in Sihanoukville announced their support for HE Hun Manet as the future Prime Minister's successor, succeeding Samdech Akka Moha Sena Padei Techo. His Excellency Hun Manet is an outstanding young man of Cambodia, full of ability, potential and high talent, as well as good virtues and morals, actively participating in the mission for the cause of the nation, motherland and people of Cambodia.
Date: December 3, 2021
H.E Dr. Hosen Mohamad Farid
Chairman

  ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ចុះបើកការដ្ឋានសាងសង់ផ្ទះពីរខ្នងនៅស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា​(CMIA)បានបើកការដ្ឋានសាងសង់ផ្ទះសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួនពីរខ្នង នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ឯកឧត្តមបានអោយដឹងថាៈ ផ្ទះពីរខ្នងដែលកំពុងសាងសង់នេះ គឺជាជំនួយសប្បុរសធម៌ពីអង្គការមនុស្សធម៌និងជំនួយសង្គ្រោះអន្តរជាតិInternational Human Care and Relief Organization (IHCRO) ប្រទេសអូស្ត្រាលី ដែលជាអង្គការដៃគូរបស់អង្គការអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា​(CMIAគួររំលឹកផងដែរថា អង្គការអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា និងអង្គការដៃគូចំនួនពីរបានសាង់សង់ផ្ទះចំនួនពីរខ្នងរួចមកហើយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ គឺ១ខ្នង នៅភូមិអូរតាណេស ខេត្តកំពង់ឆ្នាំង និងមួយខ្នងទៀត នៅក្នុងភូមិ៤ សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ។
On 12nd October 2021, H.E Hosen Mohamad Farid, Advisor to the Ministry of Cults and Religions and Chairman of Cambodian Muslim Intellectual Alliance (CMIA) opened construction sit of two houses for the needy families which located at Cham Leu Village, Prek Thmey Commune, Koh Thom District, Kandal Province. His Excellency said that the two houses under construction were charitable donations from International Human Care and Relief Organization (IHCRO) Australia, a partner organization of the Cambodian Muslim Intellectual Alliance (CMIA In fact, the Cambodian Muslim Intellectual Alliance (CMIA) and two partner organizations one is International Human Care and Relief Organization (IHCRO) Australia and other is Nouvelle Optique France, have already built two houses for two families affected by the fire, one in Ou tanes Village, Kampong Chhnang Province and another in Phum 4, Sangkat Chrang Chamres I, Khan Russey Keo, Phnom Penh.
​​  
  
============================================================================================
ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ចុះត្រួតពិនិត្យការសាងសង់ផ្ទះពីរខ្នងនៅស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី08 ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា​(CMIA)បានចុះត្រួតពិនិត្យការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួនពីរខ្នង នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ឯកឧត្តមបានអោយដឹងថាៈ ផ្ទះពីរខ្នងដែលកំពុងសាងសង់នេះ គឺជាជំនួយសប្បុរសធម៌ពីអង្គការមនុស្សធម៌និងជំនួយសង្គ្រោះអន្តរជាតិInternational Human Care and Relief Organization (IHCRO) ប្រទេសអូស្ត្រាលី ដែលជាអង្គការដៃគូរបស់អង្គការអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា​(CMIA) ដោយខ្នងទី១សាងសង់បាន៨៥% និងមួយខ្នងទៀត សាងសង់បាន80%  H.E Hosen Mohamad Farid inspected the construction of two houses at Koh Thom district, Kandal province   On 08th November 2021, H.E Hosen Mohamad Farid, Advisor to the Ministry of Cults and Religions and Chairman of Cambodian Muslim Intellectual Alliance (CMIA) inspected the construction of two houses for the needy families which located at Cham Leu Village, Prek Thmey Commune, Koh Thom District, Kandal Province. His Excellency said that the two houses under construction were charitable donations from International Human Care and Relief Organization (IHCRO) Australia, a partner organization of the Cambodian Muslim Intellectual Alliance (CMIA). The first building was 85% completed and the second one was 80% completed.
  
  
  
==================================================================================
ប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ រស់នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ បានទទួលផ្ទះថ្មី២ខ្នង ក្រោមការឧបត្ថមពីអង្គការ IHCRO Australia សហការជាមួយអង្គការដៃគូ អង្គការសម្ពន្ធ័បញ្ញវន្តមុស្លិមកម្ពុជាCMIA ។ឯ.ឧ ហូសេន មហាម៉ាត់ហ្វារីត តំណាងអោយអង្គការ IHCRO ប្រចាំនៅកម្ពុជាបានសម្ពោធ និងប្រគល់ផ្ទះទាំង២ខ្នង នេះដោយផ្ទាល់ កាលពីថ្ងៃ១៦ ខែវិច្ចិការ ឆ្នាំ២០២១ កន្លងទៅអញ្ជើញចូលរួមក្នុងពីធីនេះមាន លោកឡា ស្លេះ អ៊ីម៉ាំស្រុកកោះធំ និង ហាកឹម តួន លោកអុំមាំ និង សហការី ក្រុមការងារអង្គការ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្នុងពិធីនេះផងដែរ តាមរយៈឧ ហូសេន មហាម៉ាត់ហ្វារីត ប្រតិភូអមដំណើរ លោក​ អ៊ីមាំបានឧបត្ថមថវិកាចំនួន៥០០$ ដល់លោកតា លោកយាយមួយគ្រូសារទៀត ដែលមើលថែទាំកុមាកំព្រា ដែលមានសមាជិក១៧នាក់ក្នុងបន្ទុក កំពុងខ្វះខាត រស់នៅភូមិ ឃុំខាងលើ។
 
Two needy families live in Cham Leu village, Prek Thmey commune, Koh Thom districtReceives 2 New Houses Sponsored by IHCRO Australia in Partnership with Cambodian Muslim Intellectuals Association (CMIA). H.E Hosen Mohamad Farid Representative of IHCRO in Cambodia Inaugurated and handed over the two houses directly on November 16, 2021. Also in this ceremony, through H.E Hosen Mohamad Farid, the accompanying delegation, Mr. Imam has donated $ 500 to another grandparents who take care of orphans with 17 dependent members living in the upper commune.  ​​​  
  
  
  
  
==================================================================================================
នៅព្រឹកថ្ងៃទី ២៧​ វិច្ឆិកា ២០២១ ឯ.ឧ ហូសេន មហាម៉ាត់ហ្វារីត បានអញ្ជើញចូលរួមកម្មវិធីជិះកង់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ និងកម្មវិធី បញ្ចូលសមាជិកបក្ស ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មកានិងសាសនា ឯឧ ឈិត សុខុន ប្រធានក្រុមការងារចុះជួយឃុំធ្លាប្រជុំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រកកោះអណ្តែត   On the morning of November 27, 2021, H.E Hosen Mohamad Farid Advisor to Ministry Cult and Religion Participated in the cycling program of the working group of the Cambodian People's Party, at Thla Prachum commune, Koh Undet district, Takeo province. And the program to include party members led by H.E Chhit Sokhon the Minister of Cults and Religions, The Chairman of the Thla Prachum Commune, Assistance Team and Deputy Chairman of the Royal Government Assistance Team for Koh Undet.

  
  
  
  

?>