Nouvelle Optique Distributed 200 of Ramadan Food Packages at Dombe District, Tboung Khmum Province
 នៅថ្ងៃទី០៩ ខែមីនា​ ឆ្នាំ២០២៤​ អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា (CMIA)សហការ ជាមួយអង្គការNOUVELLE OPTIQUE ប្រទេសបារាំង បានចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាទនជាគ្រឿងឧបភោគបរិភោគចំនួន២០០កញ្ចប់ជូនបងប្អូនខ្មែរអ៊ីស្លាមនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។ឯកឧត្តមបណ្ឌិត ហូសេនមហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA)តំណាងម្ចាស់ជំនួយ បានរំលឹកថា៖អំណោយទាំងនេះគឺជាជំនួយសប្បុរសធម៌ពីបងប្អូននៃប្រទេសបារាំងតាមរយៈអង្គការNOUVELLE OPTIQUE ។ ជារៀងរាល់ឆ្នាំអង្គការទាំង២ តែងសហការគ្នាដើម្បីរកជំនួយជាថវិកា រឺជាកញ្ចប់អាហារដើម្បីចែកជូនដល់បងប្អូនដែលមានជីវភាពរស់ខ្វះខាតនៅកម្ពុជាជាពិសេសក្នុងខែរ៉ម៉ាទន មិនតែប៉ុណ្ណោះអង្គការដៃគូមួយនេះតែងគាំទ្រ និងសហការចំពោះកិច្ចការមនុស្សធម៌ផ្សេងទៀត។ នៅក្នុងឆ្នាំនេះង្គការ NOUVELLE OPTIQUE ក៏បានជួយឧប្ថម្ភផងដែរចំពោះអាហារស្រាយបួសនៅតាមស៊ូរ៉ាវ និងម៉ាស្ជិតមួយចំនួននៅកម្ពុជា។កញ្ចប់អាហារសម្រាប់ខែរ៉ម៉ាទនខាងលើរួមមានៈ អង្ក២០​គីឡូ, ប្រេងឆា២​លីត្រ ម្សៅអង្ក១គីឡូ,ស្ករស២គីឡូ, អំបិល១គីឡូ ផ្លែល្មើ កន្លះគីឡូ និងទឹកដោះគោ៥កំប៉ុង ទឹកត្រីបីដប និងទឹកស៊ីអ៊ីវ៥ដប។ 
On March 09, 2024 CMIA cooperated with Nouvelle Optique distributed 200 of food packages to 200 needy families at Thnol Keng Village, Seda Commune, Dombe District, Tboung Khmum Province. Under President of H.E La Lay the Secretary of State of the Ministry of Cult and Religion, Representative Of H.E Chai Borin, The minister of cult and Religion. H.E Dr. Mohamad Farid the chairman of CMIA was remarked that: these packages are the donation of generous people of France thought Nouvelle Optique. Every year Nouvelle Optique always donated the food packages and Iftar meal for Muslim in Cambodia. May Allah Bless you all, Especially the people (staffs) of Nouvelle Optique.

   

   

   

   

   


?>