News and Events

 នៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៣ ប្រធានអង្គការ Nouvelle Optique បានចុះចែកកញ្ចប់អាហារចំនួន១០០ កញ្ជប់ជូនបងប្អូនខ្មែរអ៊ីស្លាមនៅសង្កាត់ច្រាំងចម្រេះទី១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកប្រធានអង្គការបានសម្តែងនូវការរីករាយដែលលោកមានឳកាសបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមបណ្ឌិត​ ហូសេន មហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាបានបញ្ញាក់ថា៖ អង្គការ Nouvelle Optique គឺជាដៃគូដ៏សំខាន់ ហើយបានសហការគ្នាជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ច្រើនឆ្នាំមកហើយលើការងារមនុស្សធម៌ និងជំនួយផ្សេងៗ។ ជាក់ស្តែងនៅថ្មីៗនេះ ប្រធានអង្គការ Nouvelle Optique បានចុះត្រូវពិនិត្យ និងសាងសង់បន្ថែម នូវ អណ្តូងទឹកស្អាត និងបាសាំងទឹកជូនប្រជាជនកម្ពុជា។
On June 14, 2023 Mr. Roumi Hossein, the president of Nouvelle Optique distribution 100 of food packages to Cambodian muslim people in chrang chomres I , Khan Russey Keo, Phnom Penh. The president of Nouvelle Optique has completed his mission of check up the water pump and water tank that donated by philanthropist of France and from other country. It should be remind that: in Ramadan 2023 Nouvelle Optique donated 200 of Raman packages to the muslim in Cambodia. ​​  

  

  
  

  
  


 នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វិហារអ៊ីស្លាម អាស់សាឡាម និងសាលារៀនអាត់តាវហ្វីកត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡា ឡៃ រដ្ឋើលេខាធិការក្រសួងធម្មការ និងសសានា។ អញ្ជើញចូលរួមក្នុងពិធីមាន ឯកឧត្តមបណ្ឌិត ហូសេន​ មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA) ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន លោក រូមី ហូសេន ប្រធានអង្គការ Nouvelle Optique ម្ចាស់ជំនួយ និងប្រតិភូមកពីប្រទេសបារាំង ឥស្សរជនសំខាន់ៗក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើននាក់។           ក្នុងរបាយការណ៍សាងសង់របស់ឯកឧត្តមបណ្ឌិត ហូសេន​ មហាម៉ាត់ហ្វារីត បានបញ្ជាក់ថាៈ ដោយមើលឃើញភាពជាក់ស្តេងនៃការខ្វះខាតវិហារអ៊ីស្លាម និងសាលារៀន អង្គការCMIA ក៏បានសហការជាមួយអង្គការ Nouvelle Optique គៀងគរសប្បុរសជននៅក្រៅប្រទេសដើម្បសាងសង់ វិហារ និងសាលារៀននេះជូនអ្នកភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងសរុបជាទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាមេរិក។ ក្នុងប្រសាសន៍សំណេះសំណាល ឯកឧត្តម ឡា ឡៃប្រធានគណៈអធិបតី បានលើកឡើងថាដោយសារប្រទេសកម្ពុជាមាន​ សម្តេចតេជោជានាយករដ្ឋមន្ត្រី និងដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច​ ទើបកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយយើងក៏មានឳកាសបានស្គាល់គ្នាទាំងមិត្តភក្តិមកពីបរទេស ហើយសមិទ្ធផលដែលយើងបានទទួលបាននៅពេលនេះគឺមកពីក្តាសន្តិភាពតែមួយគត់។ដូចនេះយើងទាំងអស់គ្នាចាំបាច់ត្រូវរក្សាការពារសន្តិភាពនេះឲ្យបានគង់វង្ស។ នៅបញ្ចប់ពិធី ឯកឧត្តមរដ្ឋលេខាធិការក៏បំពាក់ជូននូវគ្រឿងឥស្សរិយយសជូនប្រធានអង្គការម្ចាស់ជំនួយ សប្បុរសជននានា និងក្រុមការងារដែលមានស្នាដៃផងដែរ។

On June 14, 2023, the Assalam mosque and the Attawfiq School were officially inaugurated under the high presidency of His Excellency La lai, Secretary of state, the Ministry of Cult and Religion. The ceremony was attended by His Excellency Dr. Hosen Mohamad Farid, Advisor to the Ministry of Cults and Religions and President of the Cambodian Muslim Intellectual Alliance (CMIA); H.E  Sles Nazy, the advisor to ministry of Information,  Mr. Roumi Hossein, the president of Nouvelle Optique, and the delegates form Franch,  the Important people  in the Royal Government, as well as many people and students.           In the construction report of HE Dr. Hoseen Mohammad Farid stated: Seeing the real shortage of mosques and schools, CMIA has calibration with Nouvelle Optique to mobilize overseas philanthropists to build the Mosque and school for Tuol villagers, Chhouk Sor commune, Kampong Tralach district, Kampong Chhnang province. About 30,000 US dollars. In his speech, H.E La lai, Chairman of the Presidium, said that because Cambodia has Samdech Techo as the Prime Minister and due to the wise leadership of Samdech, Cambodia has achieved complete peace and we also have the opportunity to get to know each other and friends from oversea and the achievements we have achieved now are from the only peace board, so we all need to maintain this peace. At the end of the ceremony, H.E Secretary of State also presented medals to the President of the organization, donors, philanthropists and the working group.


  

  

  

  

  

  

  

  

  

  

 នៅថ្ងៃទី១៣​​ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា (CMIA) និង​ប្រធានអង្គការ Nouvelle Optique បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន៣ខ្នងជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពង់ធំ។ ដោយមើលឃើញភាពលំបាកខ្វះទីជម្រក ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ា់ត់ហ្វារីតបានស្វះស្វែងរកជំនួយដើម្បីសាងសង់ផ្ទះជូនបងប្អូនខ្មែរអ៊ីស្លាមចំនួនបីគ្រូសារហើយបានផ្តល់លុយហ្សាកាត់ អាល់ម៉ាលមួយចំនួនទៀត។ លោកប្រធានអង្គការ  Nouvelle Optique បានសម្តែងការរីករាយ សប្បាយចិត្តដែលអង្គការមានឳកាសសាងសង់ផ្ទះជូនបងប្អូនទាំង៣គ្រូសារ ហើយលោកក៏បានពាំនាំមកនូវការនឹករលឹកពីបងប្អូនសប្បុរសជនដែលនៅក្រៅប្រទេសផងដែរ។

On June 15, 2023 the president of Nouvelle Optique and the delegates hand over the 3 house to 3 needy families in Kampong thom. These are the new achievement of Nouvelle Optique in calibration with the Cambodian Muslim Intellectual Alliance (CMIA). I should be remind that: on beside the project, the Cambodian were received many achievement of the Nouvelle Optique and CMIA, Such as : Mosque, School, rebuilt the burn house, zakat Al-Mal, water pump and water tank.   

     

  

 នៅថ្ងៃទី ១១-១២-១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត បានដឹកប្រតិភូម្ចាស់ជំនួយពីប្រទេសបារាំង(លោក រូមី ហូសេន ប្រធានអង្គការ Nouvelle Optique និងសហការី) ចុះត្រួតពិនិត្យការសាងសង់បាសាំងទឹកនៅមជ្ឈមណ្ឌល ដារ៉ុលអូលូម ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តម បណ្ឌិតប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា (CMIA) និងលោកប្រធានអង្គការ Nouvelle Optique ក៏បានធ្វើពិធីប្រគល់បាសាំងទឹកដែលទើបសាងសង់រួចថ្មីៗជូនប្រជាពលរដ្ឋកម្ពុជា និងបានចុះពិនិត្យអណ្តូងទឹកស្អាតខ្នាតតូច និងខ្នាតធំ ដែលបានសាងសង់រួចកាលពីឆ្នាំកន្លងទៅផងដែរ។

On 11-12-13 June 2023, H.E Dr. Hosen Mohamad Farid led a delegation of donors from France (Mr. Roumi Hossein, President of Nouvelle Optique and colleagues) inspected the construction of a water tank at Darul Uloom Center, Located at Stung Trang District. During the inspection, H.E Dr. the chairman of Cambodian Muslim Intellectuals Alliance (CMIA) and President of Nouvelle Optique also handed over the newly constructed water tank to the people of Cambodia and inspected the water pump that built last year as well.

  

  

  

  


 ប្រធានអង្គការ​ Nouvelle Optique ចុះសួរសុខទុក្ខកុមារកំព្រា អ៊ុំមូអាយម៉ានភ្នំពេញ
នៅព្រឹកថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០១៣ លោក ហូសេ រូមី ប្រធានអង្គការ Nouvelle Optique ប្រទេសបារាំង បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកុមារកំព្រានៅមជ្ឈមណ្ឌលអ៊ុំមូអាយម៉ានភ្នំពេញ។ ក្នុងឳកាសនេះ លោកប្រធានបានសម្តែងការនឹករលឹក និងផ្តាំប្អូនៗឲ្យយកចិត្តទុកដាក់រៀនសូត្រដើម្បីអគត។ ប្រធានអង្គការ និងប្រតិភូ ក៏បានចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយប្អូនៗ និងបានផ្តល់ជាកដូជាសំលៀកបំពាក់ សម្រាប់ប្អូនៗទាំង២៨នាក់។ នៅថ្ងៃនោះផងដែរ លោកប្រធានអង្គការក៏បានចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូនៅសាលារៀនអន្តរជាតិអាល់រ៉ូសម៉ាន និងបានចែកហ្សាកាត់ម៉ាលជូនលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា សរុប ៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន ហ្សាកាត់ ១០ដុល្លារ​អាមេរិក និងបន្តចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រនៅតាមតំនប់មួយចំនួនទៀត សរុបជាទឹកប្រាក់ ចំនួន ៥០០០ដុល្លារអាមេរិក។
On June 13, 2023 Mr. Roumi Hossein, the president of Nouvelle Optique and the delegation guest visited Ummu Aiman Orphan house – Phnom Penh and luncheon with 28 orphans. Moreover, the president was hand over the gift for the orphan and show out his love and care with his pure heart. On the same day, the president of Nouvelle Optique visited the teachers of Al-Rahman International School and the staffs of Cambodian Muslim Intellectual Alliance (CMIA) and distributed zakat Al-mal for those teachers and staffs at all 35 people in amount of USD 10 for each teacher and staff. It should be Remind that, In every year Nouvelle Optique always hand over and distributed zakat- Al mal for Cambodian muslim in total of 5,000USD.

  

  

  

  

  

  

  

  
  

?>