AL-RAHMAN INTERNATIONAL SCHOOL (RIS)
                                  ប្រវត្តិសាលារៀនអន្តរជាតិ អាល់រ៉ូសម៉ាន
                  ​​​       History of Al-Rahman International School

កម្មវិធីសិក្សាអប់រំ គឺជាគំរោងមួយនៃគំរោងជាច្រើនរបស់អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា(CMIA)     កម្មវិធីសិក្សានេះ ​បានបញ្ចូលគ្នាទាំងចំណេះទូទៅភាសាខ្មែរនិងចំណេះទូទៅផ្នែកអ៊ីស្លាម  និងភាសាអង់គ្លេស ដែលមានចាប់ពីថ្នាក់មត្តេយ្យ (មត្តេយ្យភាសាខ្មែរ-អារ៉ាប់)    រហូតដល់ថ្នាក់វិទ្យាល័យ   ។  នៅថ្ងៃទី 08 ខែតុលា ឆ្នាំ2010 អង្គការបានបើកសាលារៀនមួយដោយអោយឈ្មោះថាៈ សាលាអន្តរជាតិ ស៊ី អេម អាយ អេ (CIS)មានអាសយដ្ឋានស្ថិតនៅភូមិ ១  សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
The education is one of the most important projects of Cambodian Muslim Intellectual Alliance (CMIA). The program combines Khmer, Islamic and English general education which started from kindergarten (Khmer-Arabic Kindergarten) until high school. On October 08, 2010, the organization opened a school called CMIA International School (CIS) located at Village 1, Sangkat Chrang Chamre I, Khan Russey Keo, and Phnom Penh City.

   សាលាអន្តរជាតិ ស៊ី អេម អាយ អេ មានបន្ទប់រៀន​4បន្ទប់ ទីចាត់ការមួយបន្ទប់ សាលប្រជុំមួយបន្ទប់ និងបន្ទប់នាយក1បន្ទប់ សរុប07បន្ទប់។សាលារៀនកំពស់2ជាន់នេះ ត្រូវអោយថ្ងៃឈ្នួលក្នុង1ខែ 350ដុល្លារ។ ក្នុងឆ្នាំសិក្សា 2009-2010 សាលាមានសិស្សសរុប 32នាក់។ ដោយការខិតខំពុះពារ ដើម្បីអោយកម្មវិធីសិក្សាអប់រំមានដំណើរការ អង្គការ CMIA នៅតែបន្តជួល និងផ្សព្វផ្សាយអោយសិស្សចូលរៀនក្នុងឆ្នាំសិក្សា ថ្មី 2010-2011។
CMIA International School (CIS) had 4 classrooms, one principal, one auditorium and one director’ room, totaling 7 rooms. This building had two floors and normally was required to pay 350.00 USD of rental building per month. The school had a total of 32 students in academic year 2009-2010. In an effort to keep education program running, CMIA organization had been continuing to hire the building and promoted students to enroll in new academic year 2010-2011.


  ក្នុងឆ្នាំសិក្សា 2010-2011 សាលាមានសិស្ស សរុប 100នាក់។សាលានៅតែបន្តបើក និងសង្ឃឹមថា នៅឆ្នាំសិក្សា ខាងមុខនឹងមានសិស្សកើនឡើង។ ការសូត្រអាល់គួរអាន ការសូត្រទូអា ចាប់ផ្តើមមានសម្លេង   និងរាលដាលបន្តិចម្តងៗដល់ប្រជាពលរដ្ឋនៅក្នុង​ ភូមិ។ ឆ្នាំសិក្សា2010-2011 បានកន្លងទៅ ទីចាត់ការសាលាបានរៀនចំយុទ្ធសាស្រ្ត ដើម្បីប្រមូលសិស្សអោយចូលរៀន ។ CMIA ក៏ចាប់ផ្តើម ទាក់ទងអង្គការដែលជាដៃគូ ដើម្បីជួយអភិវឌ្ឍកម្មវិធីសិក្សា ជាពិសេស គឺ សម្ព័ន្ធសាលាមត្តេយ្យ ABIM ម៉ាឡេស៊ី និង អង្គការដទៃទៀជាច្រើន ។
In academic year 2010-2011, the school had a total of 100 students and was expected that students will be increase in the next year. Reading loudly of recitation of Quran alphabet began gradually spreading to Muslim people in the village. In academic year 2010-2011 had passed, school principal prepared new strategies in order to attract students to study in our school. CMIA has also communicated with a lot of partner organizations to develop the curriculum, especially Angkatan Belia Islam Malaysia (ABIM) and many others.


ឆ្នាំសិក្សា 2011-2012 បាន​ចូលមកដល់ ការទទួលចុះឈ្មោះសិស្ស បានចាប់ផ្តើមដំណើរការពីដើមឆ្នាំ។សិស្សានុសិស្សបានចូលសិក្សាទៅតាមកម្រិតថ្នាក់របស់ខ្លួនក្រោយពីការវាស់ស្ទង់សមត្ថភាព។ ក្នុងកំឡុង ខែ មករា - មិនា ឆ្នាំ 2012 សម្ព័ន្ធសាលាមត្តេយ្យ ABIM បានបញ្ជូនគ្រូជំនាញមត្តេយ្យចំនួន   2រូបដើម្បីជួយស្តារ គ្រូៗនៅ CIS ។ ក្នុងឆ្នាំសិក្សានេះ សាលាមានសិស្សសរុប 173នាក់។
Academic year 2011-2012 had arrived, student enrollment began earlier in this year, and students had started their classes based on their levels after testing capacity and performance. From January-March 2012, Angkatan Belia Islam Malaysia (ABIM) had sent two accomplished teachers to train teachers at CMIA International School (CIS). In addition, school had a total of 173 students in this academic year.  

 

ដោយស្ថានភាពលំបាកចេះតែអូសបន្លាយពេលយូរទៅ ការបង់ថ្លៃផ្ទះចេះតែកើនឡើង ប្រធានអងការ CMIA បានរៀបចំគំរោងស្វែងរក តិយទានដើម្បី ទិញដី និងសាងសង់សាលា សម្រាប់អង្គការ។ដោយបានការសហការយ៉ាងល្អរបស់អង្គការនានានៅម៉ាឡេស៊ី ការប្រមូលតិយទានពីសប្បុរសជន       ម៉ាឡេស៊ីបានប្រព្រឹត្តទៅយ៉ាងរលូន ។ បន្ទាប់ពីបានថវិការមួយចំនួនហើយ ប្រធានអង្គការCMIAក៏ចាប់   ផ្តើមទិញដីស្រះពីអ្នកភូមិ១ ជាបណ្តើរៗ និងរៀបចំបូមខ្សាច់ចាប់បំពេញស្រះក្នុងដំណាក់កាលទី1នេះ។
Rental building fee was still increased, and then the CMIA chairman had set up a plan to find donation to buy land in order to construct own school and kept the rest to support the organization’s expenses. With the good cooperation of various organizations in Malaysia, the collection of charities has been smooth. After getting some donations, the CMIA chairman had started to purchase a pond from the villagers 1 and filled the sand for the first step.


ឆ្នាំ2013 ការប្រមូលតិយទាននៅតែមានដំណើរការ ដោយគំរោងសាងសង់សាលារៀននេះមានការគាំទ្រជាច្រើនពីប្រជាជនម៉ាឡេស៊ី។ ចំណែកឯការសិក្សានៅសាលា CIS វិញក៏នៅតែបន្ត ហើយសិស្សក៏មានការកើនឡើងដូចការរំពឹងទុក។ក្នុងឆ្នាំសិក្សានេះ សាលាមានសិស្សសរុប249នាក់។
In 2013, the endowment was still underway and school construction project was still supported from many Malaysians. On the other hand, the number of students at CIS was increased with a total of 249 students as expectation in this year.


ឆ្នាំ2014 អង្គការនៅតែបន្តប្រមូលតិយទាននៅប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំនេះ យើងទទួលបានជំនួយជាច្រើន រហូតដល់មានលទ្ធភាពទិញស្រះ និងចាក់ខ្សាច់បំពេញ ទំហំ3000ម2 ក្រោយពីចាក់បំពេញរួចយើងនៅតែត្រូវការថវិការដើម្បីសាងសង់សាលារៀនលើដីនេះ។
In 2014, the organization was still continued to raise funds in Malaysia, and we received a lot of donations until we were able to purchase and filled a pond size of 3000m2. Then, we still needed budget to construct a school on the land.  

ឯសកម្មភាពសិក្សាវិញ CIS មានសិស្សកាន់តែច្រើនឡើង បន្ទប់រៀនទាំងប៉ុន្មានត្រូវពេញអស់។ក្នុងឆ្នាំ      សិក្សា 2013-2014នេះ CIS មានសិស្ស 299នាក់។ ការសិក្សានៅតែបន្តនៅសាលាចាស់ ហើយមកដល់ឆ្នាំនេះត្រូវបង់ថ្លៃឈ្នួលរហូតដល់400 $ នៅឆ្នាំ2015 អង្គការក៏បានចាប់ផ្តើមបុកគ្រឹះ សាងសង់សាលា2ជាន់មាន10បន្ទប់ដើម្បីសម្រាលដល់ការបង់ថ្លៃឈ្នួល និង បន្ទប់រៀន។
For CMIA International School (CIS), the number of students was increased, and all the classrooms were full. There were 299 students in academic year 2013-2014. The study had been continuing at the old school and so far this year had been paying up to 400 USD per month. In 2015, the organization had also started construction pilling 2 floors with 10 rooms in order to decrease renting building expenses. 





សាលាក៏បានលេខចេញជារូបរាងបន្តិចម្តងៗ!   The school had also gradually emerged!





ទីបំផុតយើងក៏មានសាលារៀនខ្លួនឯង ក្នុងកំឡុងខែ ឧសភា សិស្សានុសិស្សបានផ្លាស់មករៀននៅសាលាដែលទើបនិងសាងសង់ថ្មី។ ក្នុងឆ្នាំសិក្សា 2014-2015នេះយើងមានសិស្ស 300នាក់។ Finally, we also had our own school on May, and students moved to a new building especially we got 300 students in academic year 2014-2015.


 
ទីតាំងថ្មី សាលាថ្មី ផុតពីការបង់ថ្លៃឈ្នួល តែយើងនៅតែត្រូវការភាពជាក់លាក់មួយ។
 

The new school is not needed to pay for rental building, but we still need precision. 



សោភ័ណភាព សាលានាពេលសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ។
The beauty of the new school building at officially launched ceremony.







នៅថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ201៥ សាលាបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃអង្គភាពប្រឆាំងអំពើភាវរកម្ម និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
On September 26, 2015, the school was officially inaugurated under the high presidency of His Excellency Lt. Gen. Hun Manet, Deputy Commander of the Royal Cambodian Army and Commander of National Counter Terror Special Force, high representative of Samdech Akka Moha Sena Padei Decho HUN SEN, Prime Minister of the Kingdom of Cambodia, and Lok Chumteav Bun Rany Hun Sen, President of the Cambodian Red Cross.




ចាប់ពីពេលនោះមក សាលាថ្មីនេះក៏មានឈ្មោះថាៈ 
សាលារៀនអន្តរជាតិ អាល់រ៉ូសម៉ាន

The new school has since been named “Al-Rahman International School” 

                                      
សកម្មភាពក្រោយសម្ពោធ
                                   After Grand Opening Ceremony



 

                                    សកម្មភាពពេលព្រឹក
                                      Morning Activities
 
 

                             
                                         សកម្មភាពក្នុងថ្នាក់
                                           Classes Activities













         


 
           

?>